khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ ក្នុងឃុំព្រៃគ្រី ចំនួន១៥នាក់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅសាលាឃុំព្រៃគ្រី ស្រុកជនគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ ក្នុងឃុំព្រៃគ្រី ចំនួន១៥នាក់ ស្រី៣នាក់ ដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារនៅក្នុងឃុំរយៈពេលកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងទិសដៅបន្តរបស់ក្រុមប្រឹក្សាឃុំ។ បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោកស្រីមេឃុំ និងដោយមានការចូលរួមយោបល់ពីអង្គប្រជុំ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ ចំពោះលទ្ធផលការងារសម្រេចបាននាពេលកន្លងមក ពិសេសការបង្កឱកាសឲ្យប្រជាពលរដ្ឋ បានចូលរួមសប្បាយរីករាយក្នុងសង្ក្រាន្តឆ្នាំថ្មី។ ឯកឧត្តម បានសំណូមពរឲ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បន្តខិតខំផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធិភាព បន្តខិតខំដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងសកម្មជម្រុញការចុះឈ្មោះបោះឆ្នោតឲ្យទទួលបានលទ្ធផលល្អ។ ចុងក្រោយឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួន ជាសោហ៊ុយដល់អ្នកចូលរួម ថវិកាជួយគាំទ្រដល់ដំណើរការចុះឈ្មោះបោះឆ្នោតក្នុងឃុំ ថវិកាមូលនិធីសង្គហធម៌ឃុំ និងថវិកាចូលរួមជួយកសាងជណ្ដើរឡើងភ្នំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail